top of page

ពត៌មានទូទៅ

ឈ្មោះដែលក្រុមហ៊ុនបានចុះបញ្ជី

ឈ្មោះពាណិជ្ជកម្ម 

បង្កើតឡើងនាឆ្នាំ

លេខចុះបញ្ជី

លេខសម្គាល់ពន្ធ

សម្ព័ន្ធភាព / ភាពជាដៃគូជាមួយ

ទូរស័ព្ទផ្លូវការ

អាសយដ្ឋានទីស្នាក់ការ

ផាតហ្វាញឌ័រ ត្រាវែល ឯ.ក

PATHFINDER TRAVEL

2016

00019852

K002-901639682

IATA, PATA, CATA

(+855) 23 926 888 / 23 927 666

 

អាសយដ្ឋានសហគ្រាស៖​ អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម ឌីងស្តារ ជាន់ផ្ទាល់ដី បន្ទប់លេខ ១២២ ផ្លូវកោះពេជ្រ
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

325 (2).png

អំពីយើង

ផាតហ្វាយឌ័រ ត្រាវែល គឺជាក្រុមហ៊ុនដែលគ្រប់គ្រងលើការធ្វើដំណើរក្នុងស្រុក ដែលមានទីតាំងនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងជាពិសេសក្នុងការឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងលឿននៃឧស្សាហកម្មទេស​ចរណ៍នៅប្រទេសកម្ពុជា។ ឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជាពិតជាត្រូវការ ការចាត់ចែងលើការធ្វើដំណើរដែលអាចផ្តល់សេវាកម្មទេសចរណ៍ប្រកប​ដោយគុណភាពនិងភាពសន្សំសំចៃទៅកាន់ទិសដៅផ្សេងៗក្នុងប្រទេសកម្ពុជា។ យើងអាចផ្តល់ជូនលោកអ្នកនូវភាពសម្បូរបែបពីសមាជិកនៃដំណើរកម្សាន្តមានដូចជា IATA, PATA និង CATA ។ យើងផ្តល់ជូននូវសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍យ៉ាងទូលំទូលាយដែលគ្របដណ្តប់លើប្រទេសកម្ពុជានិងប្រទេសជិតខាងដែលមានប្រទេសវៀតណាម និងប្រទេសថៃជាដើមផងដែរ។ យើងជាអ្នកជំនាញផ្នែកទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលលើសពីនេះទៀត យើងក៏ផ្តល់ជូននូវសេវាទិដ្ឋាការ សំបុត្រយន្តហោះ ការជួលរថយន្ត និងឡានក្រុង និងការរៀបចំកន្លែងស្នាក់នៅផងដែរ (យើងសហការជាមួយសណ្ឋាគារជាង 200 នៅទូទាំងប្រទេសទាំងផ្លូវគោកនិងនៅតាមកោះ) ។

ចក្ខុវិស័យ

ជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍ និងផ្តល់ជូននូវសេវាកម្មនិងបទពិសោធន៍ដ៏ល្អបំផុតសំរាប់ផ្នែកទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ផ្តល់សេវាកម្មគ្រប់គ្រងផ្នែកទេសចរណ៍ដល់ក្រុមហ៊ុននិងអង្គភាពនានា។

បេសកកម្ម

ដើម្បីក្លាយជាដៃគូដែលគួរឱ្យទុកចិត្តនិងជាទីពេញចិត្តរបស់អតិថិជន ក្រុមហ៊ុនយើងនឹងខិតខំបំពេញតម្រូវការរបស់អតិថិជនដែលជាគោលដៅសំខាន់បំផុត ក្នុងនោះមានការណែនាំលើគោលការណ៍ គោលគំនិតសេវាកម្ម និងស្តង់ដារ។ យើងសង្ឃឹមថាដៃគូររបស់យើងនឹងធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវកំណើនប្រាក់ចំណេញ នៅក្នុងប្រទេសរបស់យើងតាមរយៈការអភិវឌ្ឍន៍ជាបន្តបន្ទាប់​ អំណាចនៃការទិញ  ការប្រកួតប្រជែងលើតម្លៃ និងការគ្រប់គ្រងចំណូលជាដើម។

តើអ្នកអាចទទួលប្រយោជន៍យ៉ាងដូចម្ដេច?

យើងចែករំលែកចំណាប់អារម្មណ៍និងចក្ខុវិស័យជាមួយអ្នកតាមរយៈវិធីសាស្រ្តជំនាញ វិជ្ជាជីវៈអាចបត់បែនបានតាមតម្រូវការផ្ទាល់ខ្លួន និងផលប័ត្រផលិតផលទូលំទូលាយ។ យើងយល់អំពីបញ្ហាប្រឈមនៃវិស័យទេសចរណ៍ទំនើបហើយយល់ដឹងថាផែនការល្អគឺជាគន្លឹះនៃភាពជោគជ័យ។

 

យើងមានបណ្តាញដែលជាអ្នកផ្គត់ផ្គង់ក្នុងស្រុកជាច្រើន ដែលមានភាពជាដៃគូដ៏រឹងមាំជាមួយពួកគេ ហើយយើងធ្វើការជិតស្និទ្ធជាមួយពួកគេជាង 200 សណ្ឋាគារ ជាអ្នកផ្តល់ម្ហូបអាហារ រៀបចំព្រឹត្តិការណ៍ និងមគ្គុទេសទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅទូទាំងប្រទេសកម្ពុជាទាំងដីគោកនិងនៅតាមកោះផងដែរ។ មួយនៅក្នុងចំនោមសមាជិក IATA យើងអាចផ្តល់ជូនលោកអ្នកនូវសេវាកម្មពីមួយទៅមួយនៅក្នុងតម្លៃប្រកួតប្រជែងខ្លាំង សេវាកម្មកក់មុន ការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផងដែរ។

bottom of page